ថ្លែងក្នុងអញ្ជើញជាអធិបតីក្នុងកម្មវិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា ចំពោះអាជីវករថៃ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា សូមបន្តនិរន្តភាពនៃមុខរបររបស់ខ្លួន ព្រោះកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល មិនធ្វើទុកបុកម្នេញទៅកាន់ជនជាតិថៃដែលរស់នៅប្រទេសកម្ពុជាឡើយ។
ដូច្នេះ សូមឲ្យអាជីវករថៃ អ្នកវិនិយោគថៃដែលនៅក្នុងប្រទេសកម្ពុជា សូមមេត្តារក្សាភាពអត់ធ្មត់បន្តិច កម្ពុជាមិនចង់ទេ ខ្ញុំថាជាបញ្ហាកងទ័ព និងកងទ័ពដែលត្រូវបន្តដោះស្រាយរួមគ្នា»។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា បញ្ហាដែលកើតរវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវតែដោះស្រាយដោយកងទ័ព និងកងទ័ព មិនបានទាញប្រជាពលរដ្ឋមកជាប់ពាក់ព័ន្ធ ឬញុះញង់ឲ្យមានការរើសអើងជាតិសាសាន៍នោះឡើយ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ យើង សូមកុំរើសអើងដល់ជនជាតិថៃ ដើម្បីរក្សាភាពថ្លៃថ្នូរ និងកុំឱ្យគេមើលងាយពូជសាសន៍របស់កម្ពុជាផងដែរ ៕