ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោករដ្ឋមន្រ្តី ទៀ សីហា ៖ ថៃបានបំពានកម្ពុជា និងMoU ឆ្នាំ២០០០ ចំនួន៦៩៥ករណី
ថ្ងៃទី ៖ 20-06-2025, ដោយ​​ Dara007 , 117 Views
                     
ត្បូងឃ្មុំៈ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អះអាងថា យើងបានចងក្រង យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃបានឈ្លានពាន ឬមិនគោរពនូវ MoU ឆ្នាំ២០០០ យើងសរុបមកជាបណ្ដោះអាសន្ន មានចំនួន៦៩៥ករណី ដែលបំពានទៅលើ MoU ឆ្នាំ២០០០ ហើយនៅមានការធ្វើផ្លូវ និងល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជា»។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ការបំពាន MoU ឆ្នាំ២០០0 គឺថៃជាអ្នកបំពានលើសពីកម្ពុជាដាច់តែម្តង។

លោកបង្ហាញការអស់សំណើចដែលក្នុងកិច្ចប្រជុំ JBC កន្លងទៅភាគីថៃ បានចោទប្រកាន់កម្ពុជាថា បំពាន MoU ឆ្នាំ២០០០។ អ្វីដែលថៃចោទកម្ពុជាបំពាននោះ ដូចជាការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង។

លោកបន្ថែមថា ភាគីថៃតែងទាមទារចង់បានសន្ដិភាព និងមិនចង់មានបញ្ហាជាមួយកម្ពុជា ព្រមទាំងបានចាត់ទុកថា ការដាក់ទ័ពរបស់គេមកព្រំដែនដើម្បីការពារ ដូច្នេះកម្ពុជាពង្រាយកម្លាំងទ័ពក៏ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដូចគ្នា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com