ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១ឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជា ទទួលបានទំហំទុន ៧៤៦ លានដុល្លារ
ថ្ងៃទី ៖ 19-06-2025, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ ១ឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជា ទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្ត ដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។ 

ថ្លែងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តវិធានការផែនទីបង្ហាញផ្លូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជា “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤”។ 

លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. និងជាអនុប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (លេខាធិការដ្ឋាន IDP) បានធ្វើបទបង្ហាញអំពី “សាវតារ និងវឌ្ឍនភាពការងាររបស់ ក.អ.ក. ក្នុងក្របខណ្ឌជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ” ព្រមទាំង លោក កែន ដាវីត ទីប្រឹក្សាអម ក.អ.ក. និងជាប្រធានក្រុមស្រាវជ្រាវនៃលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញស្ដីពី “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ដែលមានការចូលរួមពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍នេះយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ។
 


គួរកត់សម្គាល់ផងដែរថា ក្រោយពីបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ចបានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។ ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com