ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទិវា TVET លើកទី៨ ឆ្នាំ២០២៥នេះ មានអ្នកចូលរួម និងអ្នកទស្សនារហូតដល់ប្រមាណ ៧ម៉ឺននាក់
ថ្ងៃទី ៖ 16-06-2025, ដោយ​​ Dara007 , 86 Views
                     
ភ្នំពេញៈ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ មានអ្នកចូលរួម និងអ្នកទស្សនារហូតដល់ប្រមាណ ៧ម៉ឺននាក់ និងបង្ហាញសមិទ្ធផលស្នាដៃថ្មីៗជាច្រើន ដែលបានបង្កើតឡើង ដោយសិស្ស និស្សិតមកពី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឧបករណ៍សម្ភារៈដែលជាបច្ចេកវិទ្យាថ្មីៗ តាមបែបទំនើបក្នុងយុគសម័យឌីជីថល ដែលកំពុងប្រើប្រាស់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាជាដើម។

ប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីបិទ ទិវាជាតិ TVET ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃមកនេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ មានអ្នកចូលរួម និងអ្នកទស្សនារហូតដល់ប្រមាណ ៧ម៉ឺននាក់ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការ សមាគម វិស័យឯកជន អាជ្ញាធរដែនដី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សាលាចំណេះទូទៅ និងសាធារណជនទូទៅ។

លោកបានបញ្ជាក់ថា ទិវាជាតិឆ្នាំនេះ មានការដាក់តាំងនូវស្នាដៃសំខាន់ៗ និងសមិទ្ធផលផ្សេងៗនៅតាមស្តង់ចំនួន ២០៥ស្តង់ មកពីក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្ដាលសាធារណៈ អង្គការ សមាគម ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍបានចូលរួមបង្ហាញសមិទ្ធផលស្នាដៃថ្មីៗជាច្រើន ដែលបានបង្កើតឡើង ដោយសិស្ស និស្សិតមកពី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឧបករណ៍សម្ភារៈដែលជាបច្ចេកវិទ្យាថ្មីៗ ដែលកំពុងប្រើប្រាស់ក្នុងការបង្រៀន និងការរៀននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការដាក់តាំងបង្ហាញនូវខ្សែចង្វាក់ផលិតកម្ម តាមបែបទំនើបក្នុងយុគសម័យឌីជីថល ដែលកំពុងប្រើប្រាស់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាជាដើម។  

លោកបន្ដថា បច្ចុប្បន្ន វិស័យ TVET បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផលិតមូលធនមនុស្ស ជាពិសេសការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព និងភាពប្រកួតប្រជែងខ្ពស់ ដែលឆ្លើយតបតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល និងស្របតាមការតម្រង់ទិសគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា បានកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ ដោយមានកូនខ្មែរជាច្រើនរូបដែលជាសិស្ស និស្សិតរបស់គ្រឹះស្ថាន TVET បានបង្កើតនូវរ៉ូបូតទំនើបៗជាច្រើនប្រភេទ, ព្រមទាំងមានវត្តមានរបស់ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសជាច្រើនចូលរួមបង្ហាញផលិតផល។

លោកស្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ បន្តចូលរួមសហការគ្នាឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រារព្ធទិវាជាតិមួយនេះ ព្រមទាំងសូមបន្តរួមចំណែកចូលរួម និងគាំទ្រលើកទឹកចិត្តទាំងធនធានថវិកា និងធនធានបច្ចេកទេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com