ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) ចាប់ផ្ដើមហើយ
ថ្ងៃទី ៖ 14-06-2025, ដោយ​​ Dara007 , 77 Views
                     
ភ្នំពេញៈ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា និងថៃ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ក្រោយចប់កិច្ចប្រជុំចង្អៀត កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

នៅថ្ងៃទី១៤ ខែមិថុនានេះ គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភាផងដែរ។

កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com