បើតាមការបញ្ជាក់របស់លោក វ៉ី សំណាង ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។
លោក បន្តថា សម្រាប់បងប្អូន កូនក្មួយដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរ! លោកអ្នកអាចទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត និងជំនួយក្នុងការស្វែងរកការងារ៖ * ០១៧ ២៩៨ ៨៨៣ * ០៩៦ ២២២ ២១៧៥ * ០១២ ៩៧៨ ២៦៣ * ០១០ ៩៨៩ ៨៥៨ ក្រុមការងារត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ព័ត៌មាន និងជួយសម្រួលដល់បងប្អូនក្នុងការទទួលបានឱកាសការងារដ៏ល្អទាំងនេះ៕