ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនឯកជនដ៏ធំរបស់កម្ពុជា នឹងទាក់ទាញ និងជំរុញការផលិតភាពយន្តទេសចរណ៍មកថតនៅកម្ពុជា
ថ្ងៃទី ៖ 12-06-2025, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ ក្រុមហ៊ុនឯកជនដ៏ធំរបស់កម្ពុជា នឹងទាក់ទាញ និងជំរុញការផលិតភាពយន្តទេសចរណ៍មកថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់ច្រើនឡើង។

លោក ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក David Elliott Ulmer នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd. (CBS) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំកិច្ចគាំទ្រលើគម្រោងរបស់ក្រុមហ៊ុនក្នុងការផលិត និងការទាក់ទាញការផលិតភាពយន្តទេសចរណ៍ឱ្យបានច្រើន រួមទាំងគម្រោងថតកម្មវិធីទូរទស្សន៍ថ្មីៗ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់ច្រើនឡើង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការចូលរួមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com