សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមអរគុ ណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវ ដែល បាន បង្កើតនូវកម្មវិធីមូលនិធិ សុីធីអិន ដើម្បី ទ្រទ្រង់ កង ទ័ព ការពារព្រំដែនជាតិបានចាប់ផ្តើម ជាមួយ ការផ្សាយ ផ្ទាល់ តាម ទូរទស្សន៍ CTN ឡើងតាមការ អំពាវ នាវ របស់ សម្ដេច។ សម្តេចតេជោបានបញ្ជាក់ថា នេះជាខឿនការពារជាតិរបស់ប្រជាជន ដ៏រឹងមាំ របស់ យើង ។
ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូតនិង ផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរ អង្វែង។ យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើ ពេលយូរ ជាមួយ ការត ស៊ូ តាមផ្លូវ តុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ ក៏ត្រូវ ប្រើ ពេល យូរ។ សម្តេចតេជោនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀល ជា ដំណាក់កាល ទីមួយ៕