ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ច្រកទ្វារព្រំដែនកម្ពុជា ថៃ ត្រូវបានបើកតែត្រូវកំណត់ពេលវេលាទៅវិញទៅមក
ថ្ងៃទី ៖ 08-06-2025, ដោយ​​ Dara007 , 76 Views
                     
ព្រំដែនៈ ច្រកទ្វារព្រំដែនកម្ពុជា ថៃ ត្រូវបានបើកតែត្រូវកំណត់ពេលវេលាទៅវិញទៅមក ក្រោយយោធាថៃ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។

ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។

ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។

យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។

ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។

ដោយផ្អែកតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានឲ្យដឹងថា ទំនិញភាគច្រើនរបស់ថៃ គឺត្រូវបាននាំចូលមកប្រទេសកម្ពុជា ខណៈទំនិញកម្ពុជានាំទៅថៃតិចជាងទំនិញថៃនាំចូល ដូច្នេះហើយចំពោះផលលំបាក គឺជាពាណិជ្ជករថៃទៅវិញទេដែលជួបការលំបាកជាងកម្ពុជា ដោយសារការសម្រេចចិត្តដោយឯកតោភាគីពីសំណាក់ក្រុមយោធាថៃ ក្រោយទទួលបានសិទ្ធិនាយករដ្ឋមន្ដ្រីថៃ។

ចំពោះមុខនៃការផ្លាស់ប្ដូរម៉ោងចេញចូល និងកំណត់ថ្ងៃនៅច្រកទ្វារព្រំដែន អភិបាលខេត្តកម្ពុជាជាប់ព្រំដែនថៃទាំងអស់ បានបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចរន្ដនៃការចេញចូលនៅតាមព្រំដែន ពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីធ្វើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយគ្នាទៅវិញ ដោយសំដៅធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com