ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបិទទ្វារហើយ
ថ្ងៃទី ៖ 07-06-2025, ដោយ​​ Dara007 , 66 Views
                     
បន្ទាយមានជ័យៈ នៅវេលាម៉ោង ៤និង ៥០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា បានបង្ខំចិត្តបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីភាគីថៃបានបិទច្រកនេះ និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ព្រមទាំងច្រកតំបន់ និងច្រករបៀងដទៃទៀតជាមុន ដោយឯកតោភាគី និងបន្ទាប់ពី ពលរដ្ឋថៃ សម្រុកចេញទៅប្រទេសខ្លួនវិញ មុនម៉ោង ៤ ល្ងាចថ្ងៃដដែល ។

យោងតាមប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិ និងច្រកតំបន់ ដែលជាប់នឹងព្រំដែនថៃ នៃខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនម៉ោង៤ល្ងាច ប្រជាពលរដ្ឋថៃ ដែលធ្វើការនៅក្រុងប៉ោយប៉ែត បាននាំគ្នាសម្រុកចេញទៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាពលរដ្ឋខ្មែរដែលជាអាជីវករផ្សាររុងក្លឿ ក៏បានសម្រុកចេញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកកម្ពុជាវិញ តែការសម្រុកចេញនិងចូលនេះ មិនទាន់អស់នៅឡើយទេ ក៏ត្រូវបានភាគីថៃ ទាញរបងបិទច្រកទ្វារនៅវេលាម៉ោង ៤ រសៀលតែម្ដង ធ្វើឱ្យពលរដ្ឋខ្មែរកកុញនៅក្នុងទឹកដីថៃ នៃមាត់ច្រកនេះ ។

ក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វាអន្តរជាតិស្ទឹងបត់ ក៏ត្រូវបានភាគីថៃទាញបន្លាលួសបិទ ដោយប្ដូរវេនបិទបើកច្រក ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ មកជាម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាចវិញ ក្រៅពីនោះច្រកតំបន់ និងច្រករបៀងមួយចំនួន ក៏ត្រូវបានបិទដែរ ។

ការបិទដោយបង្ខំ និងឯកតោភាគីទាំងនេះ បង្កឲ្យមានការច្របូកច្របល់ នៅនឹងមាត់ច្រក អន្តរជាតិទាំងពីរ ដែលធ្វើឲ្យគណៈកម្មការច្រក និងសមត្ថកិច្ច ពិបាកគ្រប់គ្រងស្ថានភាព និងដោះស្រាយ ។

បន្ទាប់ពីជាប់គាំងក្នុងរយៈពេលប្រហែលជាជាងមួយម៉ោង ភាគីថៃនិងកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងពីប្រទេស ចេញទៅប្រទេសរៀងខ្លួនវិញផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com