ក្នុងនោះភាគីកម្ពុជានៅតែបង្ហាញក្ដីសង្ឃឹមថា ថៃនឹងសហការគ្នាបញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្នុងស្មារតីយុត្តិធម៌, ការកសាងទំនុកចិត្ត, មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ យ៉ាងណាក៏ដោយ បើមិនមានកិច្ចសហការនៅពេលខាងមុខទេ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការរឿងនេះដោយខ្លួនឯង។
ជាមួយគ្នា ដោយហេតុថាបញ្ហានៅតំបន់រសើបទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំដើម្បីបញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិហើយ ដូច្នេះករណីទាំង៤នេះនឹងមិនបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំJBCនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះនោះទេ៕