ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការ ចូលរួមគាំទ្រដល់កងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 02-06-2025, ដោយ​​ Dara007 , 79 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការ ចូលរួមគាំទ្រដល់កងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាលើកទឹកចិត្តដល់ពួកគាត់ឲ្យមានកម្លាំងចិត្តការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ។

ក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមអំពាវនាវឱ្យបន្តការគាំទ្រ និងការរួមគ្នាដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ។ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ទោះបីជាមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជា ។ ពេលនេះជាពេលដែលកម្ពុជារបស់យើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដី” ។

សម្តេចធិបតីបន្តថា ក្នុងពេលនេះ សូមអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាដែលមានគោលនយោបាយខុសគ្នាមួយឡែកសិន ត្រូវងាកមកលើកទឹកចិត្តគាំទ្រនិងកុំធ្វើអធិប្បាយអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់កងទ័ពរបស់ខ្មែរដែលមានភារកិច្ចការពារជាតិទឹកដី ព្រោះពេលនេះមិនមែនជាពេលវេលាសម្រាប់កេងចំណេញនយោបាយរបស់ខ្លួននោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតែងតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធដែលមានភារកិច្ចការពារខឿនការពារជាតិ និងការពារបូរណភាពទឹកដីកម្ពុជា ដើម្បីឲ្យពួកគាត់មានចិត្តតស៊ូការពារព្រំដែន។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។

សូមបញ្ជាក់ថា ក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រាវប្រហែលជា១០នាទីរវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ហើយបណ្តាលឲ្យកងទ័ពខ្មែរបាត់បង់ជីវិត ត្រូវបានមេក្រុមឧទ្ទាមក្រៅច្បាប់និងគូកនរបស់គេបានយកបញ្ហាព្រំដែននេះមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល ។ ក្នុងនោះក៏មានអ្នកខ្លះនិយាយចេញមកបំបាក់ទឹកចិត្តកងទ័ពផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com