ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព
ថ្ងៃទី ៖ 21-05-2025, ដោយ​​ Dara007 , 69 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី អះអាងថា ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានណែនាំឱ្យរៀបចំជ្រើសរើសគ្រូដែលមានសមត្ថភាព ឬគុណវុឌ្ឍិលើជំនាញច្បាស់លាស់អាចមានលទ្ធភាពទៅបង្រៀនសិស្សលើជំនាញណាមួយច្បាស់លាស់ ដែលធានាយ៉ាងច្បាស់ថា ធ្វើជាគ្រូ ត្រូវចេះ១១០ភាគរយ។ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរតាំងពីដើមអាណត្តិ ក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីក្របខណ្ឌ ដើម្បីកុំឲ្យក្របខណ្ឌប៉ោង ដោយស្របតាមនិយាម ស្តង់ដារច្បាស់លាស់ និងលក្ខខណ្ឌស្ថានភាពជាក់ស្ដែង ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតដល់អាណត្តិទី៧នេះ គឺបានផ្ដល់អាទិភាពសំខាន់លើការធ្វើកំណែទម្រង់វិស័យអបរំជាពិសេសការធ្វើកំណែទម្រង់ និងពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានគាំទ្រ និងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះ បណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត, បញ្ចូលកញ្ចប់អំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ +២), និងអនុម័តសៀវភៅណែនាំស្តីពី ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ។

លោកបានបញ្ជាក់ថា ជាទិសដៅនាពេលអនាគត ក្រសួងនឹងប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្តផងដែរ។

សូមបញ្ជាក់ថា គ្រូបង្រៀនគឺជា ភ្នាក់ងារដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀនគឺជាកត្តាគន្លឹះ ដោយក្រសួងបាននិងកំពុង អនុវត្តកំណែទម្រង់សាលាគរុកោសល្យ ក្នុងទិសដៅប្រែក្លាយសាលាគរុកោសល្យឱ្យទៅជា មជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com