ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ចង់ឃើញស្នាដៃកូនខ្មែរ ស្រាវជ្រាវ និងសរសេរចងក្រងជាសៀវភៅដាក់បញ្ជូលនៅក្នុងបណ្ណាល័យឱ្យបានច្រើន
ថ្ងៃទី ៖ 21-05-2025, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ចង់ឃើញស្នាដៃកូនខ្មែរស្រាវជ្រាវ និងសរសេរចងក្រងជាសៀវភៅដាក់បញ្ជូលនៅក្នុងបណ្ណាល័យឱ្យបានច្រើន ដើម្បីលើកកម្ពស់ការអាន ដែលធ្វើឱ្យបញ្ញាខួក្បាលកាន់តែមានសមត្ថភាពខ្ពស់។ ការចង់ឃើញស្នាដៃកូនខ្មែររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតចំនួន ២៧៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតីបានលើកទឹកចិត្តដល់សាស្ដ្រាចារ្យ និងនិស្សិតខ្មែរទាំងក្នុង និងក្រៅប្រទេសដែលបានស្រាវជ្រាវឯកសារផ្សេងៗរួចហើយ ពីជំនាន់មួយទៅជំនាន់មួយ សុំយកតម្កល់ទុក នៅក្នុងបណ្ណាល័យ និងតាមសាកលវិទ្យាល័យផ្សេងៗ ដើម្បីទុកជាកេរដំណែលសម្រាប់និស្សិត និងអ្នកស្រាវជ្រាវជំនាន់ក្រោយបន្តបន្ទាប់ទៀត ដែលជារបកគំហើញរបស់កូនខ្មែរ។

សម្តេចមហាបវរធិបតីណែនាំដល់សិស្សកុំពឹងផ្អែកទៅលើឧបករណ៍ខ្លាំងពេកលើការសិក្សារៀនសូត្រ និងស្រាវជ្រាវ ដែលនាំឱ្យសិស្សបាត់បង់មូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រ ខ្វះខាតការអាន និងសរសេរ ឈានទៅខ្សោយសមត្ថភាពនាពេលខាងមុខ។ ប៉ុន្ដែត្រូវបែរមកខិតខំសិក្សាស្រាវជ្រាវ អាន និងសរសេរ សង្ខេបដោយខ្លួនឯង ទើបអាចឱ្យមានចំណេះពិតប្រាកដ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតីក៏បង្ហាញការកោតសរសើរ ដែលសាលារៀនរៀបចំឱ្យមានការប្រកួត ប្រជែងតស៊ូមតិរបស់សិស្ស នៅតាមសាលារៀន ដែលធ្វើឱ្យសិស្សមានសមត្ថភាពក្នុងការស្រាវជ្រាវ និងការអានមានការកើនឡើង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com