ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖ សង្គមជាតិកម្ពុជា មិនរលត់រលាយនោះទេ
ថ្ងៃទី ៖ 09-05-2025, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សង្គមកម្ពុជានៅមានចំណុចវិជ្ជមាន ខណៈមានបុគ្គលអសីលធម៍ និងក្មេងទំនើងតូចក៏ដោយ ដែលប្រជាពលរដ្ឋចោតសួថា តើសង្គម យុវជនក្មេងៗមួយចំនួនឥឡូវ ប្រព្រឹត្ដរឿងអបាយមុខ កាប់ចាក់គ្នា លែងគិតអ្វីទាំងអស់ ហើយប្រទេសជាតិរលត់រលាយទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សង្គមកម្ពុជា មិនមានការរលត់រលាយនៃសីលធម៌ វប្បធម៌ខ្មែរនោះទេ ដោយសារកម្ពុជានៅមានភាពវិជ្ជមានដែលមានប្រជាជនជាច្រើនដែលបានប្រើបណ្ដាសង្គមចែករំលែកបទពិសោធន៍ ផ្សាយ និងអប់រំល្អៗ រួមទាំងព្រះសង្ឃផងដែរ ដើម្បីទប់ស្កាត់ និងលុបបំបាត់ភាពអវិជ្ជមាន។ជាពិសេស រដ្ឋត្រូវអនុវត្ដច្បាប់ចំពោះបុគ្គលណា ដែលធ្វើសកម្មភាពអសីលធម៌ដើរហួសព្រំដែន ។

ជាមួយគ្នានេះ សម្តេចធិបតីអំពាវនាវកុំឱ្យប្រជាពលរដ្ឋកម្ពុជាព្រួយបារម្ភចំពោះការរលត់រលាយនៃសីលធម៌ វប្បធម៌ខ្មែរនោះទេ និងសូមចូលរួមអប់រំប្រជាពលរដ្ឋអប់រំផ្លូវចិត្តដល់ពលរដ្ឋដែលដើរខុសផ្លូវ ដើម្បីលើកកម្ពស់ភាពវិជ្ជមាននៅក្នុងសង្គមឱ្យកាន់់តែល្អនៅក្នុងសង្គមកម្ពុជា។

សម្ដេចធិបតី បានបន្ថែមថា ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com