ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សាលារាជធានីភ្នំពេញ អនុម័តលើសេចក្តីព្រាងចំនួន២
ថ្ងៃទី ៖ 09-05-2025, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ សាលារាជធានីភ្នំពេញ បានអនុម័តលើសេចក្តីព្រាងចំនួន២ រួមមាន សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំទី១ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្រោយបញ្ចប់កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលារាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះ មានរបៀបវារៈ ដើម្បីពិនិត្យ និងអនុម័តលើឯកសារមួយចំនួនដូចជា៖ ១. អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ២. សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំទី១ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ៣. សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៤. បញ្ហាផ្សេងៗ។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើរបៀបវារៈខាងលើយ៉ាងម៉ត់ចត់រួចមក អង្គប្រជុំបានអនុម័តលើរបៀបវារៈទី២ និងទី៣ ដោយការលើកដៃយល់ព្រមចំនួន ២៧ លើ ២៧ សម្លេង ហើយកិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយយ៉ាងក្រៃលែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com