ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៣ខែ ២០២៥ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរ មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ
ថ្ងៃទី ៖ 08-05-2025, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោកបានបន្តថា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន ១៩,៩ភាគរយ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ។ លោក ស៊ុន មេសា បានបញ្ជាក់ថា៖«ក្នុងរយៈពេលបីខែតាមឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការនាំចេញផ្នែកផលិតផលធ្វើដំណើរវាយនភ័ណ្ឌវិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង 20ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ស្ថិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាវិញបានល្អប៉ុណ្ណេះ គួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា»។

ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានបញ្ហាអ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ ហើយកំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ ក៏មានការកើនឡើងជាបន្តបន្ទាប់តាមរយៈលំហូរវិនិយោគពីបរទេស ដោយសារនិយោជកបរទេសមានភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលរក្សាបាននូវសន្ដិភាពពេញលេញ។

លោកបញ្ជាក់ថា៖«ក្នុងនាមសហជីព ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញតួលេខកំណើននៃនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ ព្រោះជាការបង្ហាញឱ្យឃើញថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានផលប៉ះពាល់អ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ»។ លោកបានគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជុំវិញកំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា ដោយសារនេះជាស្ថានភាពជាក់ស្ដែងដែលឆ្លុះបញ្ចាំងឱ្យឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។

លោកបានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងាររបស់ខ្លួនទៅមុខទៀត ដោយចៀសវាងការជឿតាមការញុះញង់ពីបុគ្គលមួយចំនួននៅក្រៅប្រទេស និងអង្គការចាត់តាំងក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែសន្និដ្ឋានខុសពីការពិតដោយគ្មានភ័ស្ដុតាងជាក់លាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com