ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី ចង់វិនិយោគរោងចក្រកៃច្នៃផលិតផលកសិកម្មនៅកម្ពុជា
ថ្ងៃទី ៖ 07-05-2025, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ ក្រុមអ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី ចង់ធ្វើការវិនិយោគដោយធ្វើរោងចក្រកៃច្នៃផលិតផលកសិកម្មនៅកម្ពុជា ជាពិសេសរោងចក្រកែច្នៃ ស្វាយចន្ទីនៅកម្ពុជានាពេលខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានអំពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ដាតុ ស៊្រីថាហ៊ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ សភាកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកដាតុ ស៊្រីថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោបលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងក្រុមអ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី បានពិភាក្សាគ្នាជាច្រើន ស្តីពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន លោក ដាតុ ស្រ៊ីថាហ៊ា បានជំរាបសម្តេចតេជោថា លោកនិងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ ដើម្បីស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។

ការណ៍ដែលលោកមានចំណាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជានេះ គឺដោយសារតែលោក និងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីជឿទុកចិត្តលើស្ថានភាព ស្ថិរភាព និងការវិវត្តសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ននោះ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្តីរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគិនឥណ្ឌូនេស៊ី ដែលចង់ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្ម ដើម្បីចូលរួមចំណែកវិស័យកសិឧស្សាហកម្មនៅកម្ពុជា។

ក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ក៏ដូចជាការបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេស។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍក៏ដូចជាការ កាត់បន្ថយនូវអត្រាក្រីក្ររបស់ខ្លួន ដូច្នេះហើយការទាក់ទាញអ្នកវិនិយោគបរទេសគឺជាគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

សម្តេចតេជោបន្ដថា កម្ពុជានឹងបន្តថែរក្សា នូវសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com