ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីណែនាំឱ្យកសាងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅទីក្រុង និងប្រជុំជន
ថ្ងៃទី ៖ 06-05-2025, ដោយ​​ Dara007 , 46 Views
                     
កណ្ដាលៈ នាយករដ្ឋមន្រ្ដីណែនាំឱ្យកសាងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅទីក្រុង និងប្រជុំជនសំខាន់ៗ ដើម្បីឆ្លើយតបនៃកំណើនប្រជាជន និងការរីកចម្រើនរបស់ប្រទេសជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និងទីប្រជុំជនធំៗ ដើម្បីធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅទីនោះ។ ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នាសិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រុះ និងប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាដែលមាននវានុវត្តខ្ពស់។

សម្តេចធិបតីបន្ថែមថា ក្រសួងសាធារណការ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារប្រយោជន៍ និងរបៀបរស់នៅបែបថ្មីឱ្យបានទូលំទូលាយ និងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរប្រជាពលរដ្ឋចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្តាញលូសាធារណៈ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com