ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ណែនាំឱ្យខិតខំកាត់បន្ថយកត្តាហានិភ័យបង្កឱ្យមានជំងឺមហារីក
ថ្ងៃទី ៖ 05-05-2025, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ណែនាំឱ្យខិតខំកាត់បន្ថយកត្តាហានិភ័យបង្កឱ្យមានជំងឺមហារីក ដើម្បីទប់ស្កាត់រីករាលដាលនៃជំងឺដ៏កាចសាហាវនេះដល់ពលរដ្ឋកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឲ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និងរួមចំណែកម្ខាងដល់ការសម្រេចឲ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងម្ខាងទៀត ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សម្តេចបវរធិបតីបន្ដថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឲ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ។

ក្នុងនោះត្រូវរៀបចំឲ្យមានគោលការណ៍ណែនាំបច្ចេកទេសដោយអនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលគ្រប់កម្រិត ទាំងរដ្ឋ និងឯកជនក្នុងការគ្រប់គ្រង , ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ , ការថែទាំនិងការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និងសុវត្ថិភាព។ សម្តេចបវរធិបតីក៏បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងជំនាញវិជ្ជាជីវៈអមសុខភាព ដើម្បីឲ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីកមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លើសពីនេះ សម្ដេចធិបតីក៏បានក្រើនរំលឹកសាជាថ្មីដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និងរបបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាពឲ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com