ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តកំពង់ស្ពឺ៖ការជក់បារីអេឡិចត្រូនិក ឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនាពេលអនាគត
ថ្ងៃទី ៖ 30-04-2025, ដោយ​​ Dara007 , 33 Views
                     
កំពង់ស្ពឺៈ លោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថាការប្រើប្រាស់បារីអេឡិចត្រូនិច មិនមែនជាមធ្យោបាយល្អក្នុងការផ្ដាច់បារីនោះទេ ផ្ទុយទៅវិញបារីអេឡិចត្រូនិកនឹងនាំឱ្យអ្នកជក់បារីធម្មតា ឈានទៅរកការប្រើប្រាស់គ្រឿងញៀន ក្លាយជាក្មេងទំនើងនាពេលអនាគត។ការលើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅវិទ្យាល័យបិតាឯករាជ្យ ស្ថិតក្នុងស្រុកគងពិសី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

លោកវរសេនីយ៍ត្រី ទឹម ស៊ី បាននិយាយថា ដោយមើលឃើញពីកំណើននៃអ្នកប្រើប្រាស់គ្រឿងញៀន បារីអេឡិចត្រូនិច មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសក្មេងទំនើងដែលតែងតែបង្កការអុកឡុកនៅតាមមូលដ្ឋាន លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាដល់មន្ត្រីជំនាញអាវុធប្រឆាំងគ្រឿងញៀនឱ្យចុះធ្វើការផ្សព្វផ្សាយនៅតាមមូលដ្ឋាន ពិសេសគ្រឹះស្ថានអប់រំនានានៅតាមក្រុងស្រុកក្នុងខេត្តកំពង់ស្ពឺដើម្បីបញ្រ្ជាបការយល់ដឹងឱ្យបានទូលំទូលាយទៅដល់អ្នកងាយរងគ្រោះទាំងអស់ សិស្សានុសិស្ស។ហើយជាក់ស្តែងការផ្សព្វផ្សាយនៅក្នុងវិទ្យាល័យបីតាឯករាជ្យគឺមានលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមចំនួន៨៤១នាក់ ស្រី៤៥៣នាក់។

នៅក្នុងឱកាសផ្សព្វផ្សាយនោះ លោកវរសេនីយ៍ត្រី ទឹម ស៊ី បានលើកឡើងដោយគូសបញ្ជាក់ពីផលប៉ះពាល់ថា បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បណ្តាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូងនិងសួត រហូតដល់បាត់បង់ជីវិតផងដែរ។មួយវិញទៀត ការប្រើប្រាស់គ្រឿងញៀន បារីអេឡិចត្រូនិចក៏អាចបណ្តាលឱ្យក្មួយៗជាសិស្សានុសិ្សបោះបង់ការសិក្សាពេលដែលញៀនខ្លាំង ហើយបន្ទាប់មកក៏វិវត្តន៍ទៅជាក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនិងការភ័យខ្លាចដល់ប្រជាពលរដ្ឋនិងសហគមន៍ផងដែរ។

លោក ញេន មុនីរតនៈ អភិបាលរងស្រុកគងពិសីបានធ្វើការអំពាវនាវដល់យុវជននិងសិស្សានុសិស្សទាំងអស់ឱ្យបញ្ឈប់ការជឿលង់លើការឃោសនា អូសទាញពីសំណាក់ក្រុមសង្គមងងឹត ហើយនាំគ្នាគិតខុស បោះបង់ការសិក្សា ធ្លាក់ខ្លួនទៅជាក្រុមក្មេងទំនើង ប្រើប្រាស់គ្រឿងញៀនឱ្យបញ្ឈប់សកម្មភាពដែលសង្គមកំពុងស្អប់ខ្ពើម ហើយងាក់មកកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមវិញនិងណែនាំទៅដល់យុវជនដទៃកុំឱ្យដើរគន្លងដែលយើងធ្លាប់ខុសកន្លងមក។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com