ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើត
ថ្ងៃទី ៖ 29-04-2025, ដោយ​​ Dara007 , 47 Views
                     
តាកែវៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើតមកម្ល៉េះ ដើម្បីផ្ដល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែតម្លៃ ១៨៨លានដុល្លារ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងចំណោមគោលនយោបាយចំនួន៦ចំណុចដែលរដ្ឋាភិបាលបានដាក់ចេញនៅក្នុងនោះ មាន៣ចំណុចទៅហើយ ដែលនិយាយអំពី ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ, ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដំឡើងប្រាក់បៀវត្សរ៍ជាអតិបរមាជាដើម។ បើតាមប្រសាសន៍របស់សម្ដេចនេះសបញ្ជាក់ថា រដ្ឋាភិបាលគិតគូរណាស់ចំពោះប្រជាពលរដ្ឋ, តិច ឬ ច្រើន គឺសំដៅទៅលើការគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «អញ្ចឹងការគិតគូរពីជីវភាពរស់នៅរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ គិតតាំងពីកូនមិនទាន់កើត ប្រជាពលរដ្ឋជាច្រើន កម្មករ កម្មការិនី ប្រជាជនជាច្រើនបានទទួលផល គ្រាន់តែមានផ្ទៃពោះរដ្ឋជួយបាត់ទៅហើយ រហូតដល់កូនអាយុ២ឆ្នាំ។ អញ្ចឹងតិចច្រើន ប្រទេសយើងមិនមានលទ្ធភាពច្រើនដូចប្រទេសគេទេ ដែលគេមានទេ ប៉ុន្តែបើយើងនិយាយអំពីគោលនយោបាយដែលគិតគូរនោះយើងមានច្រើនមិនតិចទេ។ ទោះបីយើងមិនសូវមាន តែយើងមានកម្មវិធីផ្ដល់អត្ថប្រយោជន៍ជូនគាត់ ពេលណាដែលរដ្ឋកាន់តែមានថែមទៀត ប្រាក់ដែលមានក្នុងនោះក៏កាន់តែច្រើន បានន័យថាយើងបានគិតគូរសឹងតែគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋរបស់យើង»។

 ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ នេះគឺជាមួយការពង្រាយ នូវផលលាភនៃការអភិវឌ្ឍរបស់ប្រជាទេសជាជូនដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែច្រើន និងកាន់តែចំគោលដៅ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com