ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចមហាបវរធិបតី អំពាវនាវដល់វិនិយោគិនទាំងអស់សូមបង្កើនការវិនិយោគនៅខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងខេត្ដកំពត
ថ្ងៃទី ៖ 29-04-2025, ដោយ​​ Dara007 , 56 Views
                     
តាកែវៈ សម្ដេចមហាបវរធិបតី អំពាវនាវដល់វិនិយោគិនទាំងអស់សូមបង្កើនការវិនិយោគនៅ ខេត្តកណ្ដាល, តាកែវ កំពង់ស្ពឺ និងខេត្ដកំពត ដើម្បីទាកទាញសក្ដានុពលពីខេត្ដទាំងនេះ ដោយសារតែតំបន់ភាគនិរតីបច្ចុប្បន្នមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់រួចហើយក្នុងនោះមានដូចជា ផ្លូវ ស្ពាន ទឹកស្អាត និងអគ្គិសនីជាដើម។

ក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែតម្លៃ ១៨៨លានដុល្លារ ផ្លូវជាតិលេខ៣១ , ផ្លូវជាតិលេខ៣៣ និង ផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យវិស័យឯកជន អ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី ខណៈរាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានទាំងផ្លូវគោក ផ្លូវទឹក ដែលបានផ្ដល់ឱកាសច្រើនដល់ការវិនិយោគនៅទីនេះ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១នេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត បាននឹងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្ទីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានក៏ណែនាំឱ្យខេត្ដខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងខេត្ដកំពត ត្រូវបង្កើនភាពប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្ដរបស់ខ្លួន ដើម្បីបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com