ការប្រកាសចុះចេញពីតំណែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែតម្លៃ ១៨៨លានដុល្លារ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ក្នុង៤០ឆ្នាំនេះ ការអភិវឌ្ឍ អ្នកណាថាកន្លែងនេះ(ខេត្តតាកែវ) ក្រទៅៗ ខ្ញុំហ៊ានភ្នាល់ រើសគ្រប់ខេត្តទៅ ឱ្យទៅកន្លែងណាក៏ដោយ ទៅចង្អុលបង្ហាញឱ្យខ្ញុំ ភូមិណាក៏ដោយនៅខេត្តតាកែវឥឡូវនេះ ស្រុកណាក៏ដោយ នៅខេត្តតាកែវ ឱ្យមកចង្អុលឱ្យខ្ញុំ បើប្រៀបធៀបពីជំនាន់៨០ មកឥឡូវគ្មានការរីកចម្រើន ខ្ញុំគិតថា យើងមិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ»។
ក្នុងនោះ សម្តេចធិបតី គូសបញ្ជាក់ថា ពិតណាស់តម្រូវការនៅតែមាន ប៉ុន្តែប្រសិនបើគិតថា កម្ពុជា រីកចម្រើនតែនៅភ្នំពេញ កន្លែងផ្សេងទៀតគ្មានការអភិវឌ្ឍសោះតែម្តង ឬភូមិណាមួយគ្មានការអភិវឌ្ឍសោះនោះ សម្តេចមិនជឿឡើយ៕