ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យ២នាក់ ករណីលួចម៉ូតូទៅតុលាការ
ថ្ងៃទី ៖ 25-04-2025, ដោយ​​ Dara007 , 72 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យ២នាក់ ករណីលួចម៉ូតូទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះ ឈ្មោះ ប៊ុន វិច្ឆិកា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំឈ្មោះ ប៊ុន កៃ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបានដាក់ពាក្យបណ្តឹងប្តឹងចោទប្រកាន់ទៅលើឈ្មោះ ប៊ុន កៃ ពាក់ព័ន្ធករណី លួច ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខបន្ទាយមានជ័យ ១AB-៨៣២៨ ប្រព្រឹត្តកាលពីវេលាម៉ោង១២ និង០៦នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  

    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្តាប់ចម្លើយរបស់ឈ្មោះ ប៊ុន កៃ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ដោយមានបក្ខម្នាក់ទៀតឈ្មោះ សួង ពេញ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានចូលរួមធ្វើសកម្មភាពយកម៉ូតូរបស់ជនរងគ្រោះដែលលួចបានខាងលើទៅលក់ឱ្យបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណហើយយកប្រាក់នោះទៅទិញគ្រឿងញៀនមកប្រើប្រាស់ និងយកប្រាក់ទៅលេងល្បែងចាញ់អស់ ។      

ក្រោយពីបានចម្លេីយសារភាពពីជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនោះតែម្តង ហើយកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាងជំនាញកំពុងស្រាវជ្រាវ។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅពរព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com