ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន
ថ្ងៃទី ៖ 23-04-2025, ដោយ​​ Dara007 , 60 Views
                     
បន្ទាយមានជ័យ: បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ស.ស.ភ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរាយការណ៍មកថា គាត់បានតាមទាន់កូនស្រីបង្កើតឈ្មោះ ភ .ក.ញ អាយុ១៤ឆ្នាំ កំពុងតែដេកនៅផ្ទះសំណាក់ ពៅ ពិសី ជាមួយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានរត់គេចខ្លួនពេលដែលរូបគាត់បានទៅដល់។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទូច តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចឃ្លាំងលក់ដែក លឹម សេងហួរ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាមួយកូនស្រីដើមបណ្តឹងឈ្មោះ ភ.ក.ញ បានស្គាល់គ្នាតាមរយៈមិត្តភត្តិ ក្នុងថ្ងៃសង្ក្រាន្តពេលចូលឆ្នាំ ដោយឃើញជនរងគ្រោះសើម ក៏បបួលទៅបន្ទប់របស់ខ្លួន និងបានឱ្យជនរងគ្រោះផ្លាស់សម្លៀកបំពាក់សើមចេញ ហើយយក៏បានដេកជាមួយគ្នា ឃើញឱកាសល្អខ្លួនក៏បានស្ទាបអង្អែលជនរងគ្រោះ នឹងបានរួមរ័កជាមួយគ្នា បានច្រើនដងផងដែរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថាពិតជាមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយរងការចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ពិតប្រាកដមែន។ ដោយផ្អែកលើបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com