ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់គ្រឿងញៀន
ថ្ងៃទី ៖ 23-04-2025, ដោយ​​ Dara007 , 63 Views
                     
បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ លន់ ភ័ស្ដ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្តីពីករណី លួចសម្ភារៈសំណង់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ ហឿត វិច្ឆិកា ហៅផុក ភេទប្រុស អាយុ២០ឆ្នាំ,២-ឈ្មោះ ខុន វិន ភេទប្រុស អាយុ៣៩ឆ្នាំ និង៣-ឈ្មោះ ម៉ាន មេឃ ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើសកម្មភាពលួចយកសម្ភារៈសំណង់ កាត់ខ្សែភ្លើង និងដែកក្រចាប់រន្ទា និងកំណាត់ដែក នៅក្នុងការដ្ឋានប៉ាណាគ្រី ដែលមានទីតាំងនៅភូមិភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង1M-7233 ចំនួន០១គ្រឿង, ២.កំណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៣.ក្រចាប់ចាប់ដែករន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤.កំណាត់ដែកតំណរ រន្ទា ចំនួន១០កំណាត់ (ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com