ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ណែនាំឱ្យអ្នកបង្កេីតមាតិការដែលមានប្រជាប្រិយភាពក្នុងសង្គមជួយផ្សព្វផ្សាយ ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥
ថ្ងៃទី ៖ 21-04-2025, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ណែនាំឱ្យអ្នកបង្កេីតមាតិការដែលមានប្រជាប្រិយភាពក្នុងសង្គមជួយផ្សព្វផ្សាយបន្ថែមក្រៅពីការផ្សព្វផ្សាយព័ត៌មាន លេីបណ្តាញ ទូរទស្សន៍ ទាំងរដ្ឋឯកជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥ ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ ‘’រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានកោតសសេីរចំពោះគណ:កម្មាការ និងអនុគណ:កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជម្រុញការផ្សព្វផ្សាយ ទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិ ក្នុងរយះពេលកន្លងមក ។

តែទោះជាយ៉ាងនេះក្តី លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួនដេីម្បីបង្កេីនការគៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយព័ត៌មាន លេីបណ្តាញ ទូរទស្សន៍ ទាំងរដ្ឋឯកជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម យេីងគួរតែទំនាក់ទំនងជាមួយអ្នកបង្កេីតមាតិការដែលមានប្រជាប្រិយភាពក្នុងសង្គមដេីម្បីឲ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុលផុស ។ សំដៅជំរុញឲ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូន កក្រក ដេីម្បីសមាគមជាតិមួយនេះមាននិន្តរ៍ភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។

ក្នុងកិច្ចប្រជុំនេះដែរឆ្លេីយតបទៅនិងសំណេីររបស់លោក ឃួង ស្រេង ដែលចង់បង្កេីតព្រឹត្តិការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដេីម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ កក្រក ក្នុងឱកាស ៨ឧសភា និងខួប៧០ឆ្នាំ កក្រក លោកជំទាវបណ្ឌិត បានយល់ស្រប ប៉ុន្តែលេីពេលវេលាសមស្របណាមួយ ។

ក្នុងនាមភរិយានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បានសន្យាថានិងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដេីម្បីចូលរួមចំណែកជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយ កក្រក ។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីការងារដែលអនុវត្តន៍កន្លងមករបស់អនុគណ:កម្មាការខ្លឹមសារ បេីទោះបីជាកិច្ចប្រជុំនេះជាលេីកដំបូង ក៏ប៉ុន្តែអនុគណ:កម្មាការខ្លឹមសារ បានអនុវត្តន៍ការងាររបស់ខ្លួនមួយជំហានមុនរយៈពេល១ខែមកហេីយ ក្នុងនោះដោយចាប់ផ្តេីមពីការធ្វើសន្និសីទសារព័ត៌មានដេីម្បីធ្វេីការផ្សព្វផ្សាយ អំពីគោលការណ៍ សម្រាប់ការចុះផលិតព័ត៌មានក៏ដូចជាសមិទ្ធផលមួយឆ្នាំរបស់កក្រក រួមទាំងការចងក្រងជា បទយកការណ៍ និងឯកសារផ្សេងៗ ដេីម្បីរួមចំណែកផ្សព្វផ្សាយអត្ថន័យទិវា ៨ឧសភា ក្នុងនោះ កក្រក ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដេីម្បីគៀងគររកមូលនិធិពីសប្បុរសជននានា ដេីម្បីតម្កល់ទុកប្រេីប្រាស់ក្នុងបុព្វហេតុមនុស្សធម៌ សម្រាប់ឆ្នាំបន្ត។

ដោយឡែកលោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានជម្រាបជូនអំពីរបៀបនៃការគៀរគរប្រភពមូលនិធិពីបណ្តាលសប្បុរសជននានា ទាំងក្នុងវិស័យរដ្ឋ និងឯកជន បេីទោះជាការគៀងគរនេះមានរយះពេលខ្លីមែនបេីប្រៀបធៀបទៅឆ្នាំមុន តែសង្ឃឹមថាសប្បុរសជននៅតែបន្តចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ជាមួយកក្រក ក្នុងបុព្វហេតុមនុស្សធម៌។

សូមបញ្ជាក់ថា ៖ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលប្រារព្វឡេីងស្របពេលខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិ ក្រោមមូលបទ រួមគ្នាស័្មគ្រចិត្ត ដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com