ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ ខណៈមុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់
ថ្ងៃទី ៖ 21-04-2025, ដោយ​​ Dara007 , 93 Views
                     
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ ខណៈមុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់

ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផង និងជាតិផង។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ បន្ថែមពីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ក្រុមការងារដែលបានរៀបចំតុបតែង និង បង្កលក្ខណៈសប្បាយរីករាយ, ព្រមទាំង ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានថែរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់ តាមរយៈការសាមគ្គីគ្នា និងស្រលាញ់គ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី។ មួយវិញទៀត សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំការដឹកជញ្ជូនបងប្អូនទៅស្រុកកំណើតទាំងទៅទាំងមក សរុបជា ២៥៥៦ ជើង ដោយដឹកបានប្រមាណជិត ១០ម៉ឺននាក់ ជាមួយការសន្សំថវិកាបានជាង ១.៧ លានដុល្លារ។

ក្នុងនេះផងដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្ត ពិសេសបងប្អូនប្រជាជនយើង ដែលបានផ្តល់ការគោរព និងការយោគយល់គ្នា លេងសប្បាយប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ ប្រកបដោយភាពចាស់ទុំ និងបង្កើតបានស្មារតីស្នេហាជាតិ ព្រោះថាបុណ្យចូលឆ្នាំ គឺជាការអបអរសាទរបែបវប្បធម៌ ប្រពៃណី និងការកំសាន្តល្បែងប្រជាប្រិយ យើងគិតវិជ្ជមាន ធ្វើវិជ្ជមាន ផ្សព្វផ្សាយវិជ្ជមាន ហ្នឹងហើយ យើងរួមគ្នាដើម្បីប្រទេសជាតិរបស់យើង។ មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានឆ្លៀតគូសបញ្ជាក់អំពីការលើកឡើងកន្លងទៅពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ី ជីនពីង កាលពីថ្ងៃ១៧-១៨ ខែមេសា, អំពីជំហរនយោបាយរបស់កម្ពុជា ដែលយកប្រទេសជាមិត្ត គ្រប់គ្នា ស្មើសិទ្ធិ ស្មើមុខស្មើមាត់ និងមិនយកប្រទេសណា ចោលប្រទេសណានោះទេ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និង កាន់តែរឹងមាំ ហើយបានវិវត្តក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ និងគ្រប់រដូវកាល។ កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រប់ប្រទេស សំដៅបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ “គុណធម៌, សីលធម៌, សច្ចធម៌ និងជំហររឹងមាំច្បាស់លាស់” សម្រាប់ធ្វើនយោបាយ ហើយរួមគ្នាគិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com