ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖ "សាច់គោ (អាមេរិក) និងស្ពៃ (ចិន) គឺកម្ពុជាចាប់យកទាំងពីរ
ថ្ងៃទី ៖ 21-04-2025, ដោយ​​ Dara007 , 61 Views
                     
កំពតៈ នាយករដ្ឋមន្រ្ដី ថ្លែងថា "សាច់គោ គឺអាមេរិក និងស្ពៃ ចិន គឺកម្ពុជាចាប់យកទាំងពីរ ដោយមិនចោលមួយណានោះទេ ដើម្បីសុខភាពពលរដ្ឋខ្លួន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចិនប្រកាសជួយព្រែកជីកហ្វូណន ដោយសារកំពុងឈ្លោះគ្នាជាមួយអាម៉េរិក? រើសចិនស្ពៃ? រើសអាម៉េរិកសាច់គោ? សម្តេច ហ៊ុន ម៉ាណែត អស់សំណើច ចំពោះការវិភាគបែបនេះ។ ប្រមុខរដ្ឋាភិបាលថា ជាការវិភាគដែលគ្មានទឡ្ហីករណ៍ច្បាស់លាស់។ សម្តេចបានបញ្ជាក់ថា ការប្រកាសរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង នាអំឡុងទស្សនកិច្ចនៅកម្ពុជាកន្លងមក គ្រាន់តែជាការប្រកាសបន្ថែមប៉ុណ្ណោះ។

សម្តេចធិបតីបន្ដថា រដ្ឋាភិបាលមិនចាំបាច់ឆ្លើយតបនូវរាល់ការរិះគន់ចោទប្រកាន់នោះឡើយ ពោលគឺត្រូវតែបន្តធ្វើ។ ត្រង់ន័យនេះ សម្តេចធិបតីបានដកស្រង់សំដីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill ដែលថា «បើយើងរវល់តែរើសដុំថ្មគប់ឆ្កែគ្រប់ទីកន្លែង យើងដើរមិនដល់គោលដៅនោះឡើយ»។

សម្ដេចធិបតីបានបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ សម្តេចធិបតីថ្លែងថា ក្រុមជ្រុលនិយម បង្កើតការចាប់អារម្មណ៍កាន់តែច្រើន កាន់តែបាត់បង់ជំនឿទុកចិត្ដពីពលរដ្ឋ និងជីកដីកប់ខ្លួនឯង ខណៈដែលរាជរដ្ឋាភិបាលបង្ហាញសមិទ្ធផលជាក់ស្ដែងផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com