ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនជាតិអាមេរិកត្រូវបានជួយសង្គ្រោះ ក្រោយខ្យល់គរនៅចំណុចមុខជណ្តើរឡើងបាកាណ
ថ្ងៃទី ៖ 20-04-2025, ដោយ​​ Dara007 , 159 Views
                     
សៀមរាបៈ ក្រុមមន្ត្រីកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ​បានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបឋមដល់ភ្ញៀវជនជាតិ អាមេរិក ម្នាក់ ឈ្មោះ MaTKeT Langdik ភេទស្រី អាយុ៧១ឆ្នាំ បានខ្យល់គរបណ្តាលឲ្យដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ។

ករណីនេះក្រុមមន្ត្រីបានហៅរថយន្តអន្តរជាតិរ៉ូយ៉ាល់អង្គរដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ។ នៅព្រឹកថ្ងៃដដែលនៅចំណុចមុខខាងកើតជាន់ទីមួយនៃប្រាសាទបាយ័ន​ កម្លាំងបានប្រទះឃើញការបូបមួយ ក្នុងនោះមានកាបូបពណ៌ខ្មៅចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល​ ប័ណ្ណបើកបរចំនួន០១សន្លឹក​ អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក ក្រោយមកកម្លាំងបានស្វែងរកម្ចាស់ មិនឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឱ្យទៅនគរបាលទេសចរណ៍យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ដើម។

នៅចំណុចមុខខាងកើតឆៀងខាងត្បូងជាន់ទីមួយនៃប្រាសាទបាយ័ន​ កម្លាំងបានប្រទះឃើញការបូបលុយចំនួន០១​ មានពណ៌ឈើ ក្នុងនោះមានប័ណ្ណបើកបរ ចំនួន០១សន្លឹក ប័ណ្ណឥណទាន ចំនួន០២សន្លឹក​ និងប័ណ្ណផ្សេងៗចំនួន០២សន្លឹកទៀត​ ក្រោយមកកម្លាំងបានសហការជាមួយនគរបាលទេសចរណ៍​ និងភ្នាក់ងារអាជ្ញាធរជាតិអប្សរា​ ស្វែងរកម្ចាស់ដើមឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឲ្យទៅម្ចាស់វិញគ្រប់ចំនួន មានឈ្មោះ ជាម ចិន ភេទប្រុស អាយុ៣៨ឆ្នាំ​ ជនជាតិខ្មែរ ភូមិស្រែណូយ ឃុំកកោះ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com