កម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) យកសម្រង់កំណាព្យ និងសុភាសិតបុរាណចិនដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិនជាចំណុចចាប់ផ្តើម ដោយផ្តោតលើប្រធានបទដូចជាសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានា បកស្រាយ និងលើកឡើងនូវអត្ថន័យ និង គុណតម្លៃសកលភាវូបនីយកម្មក្នុងយុគសម័យថ្មី ដែលបង្កប់នៅក្នុងវប្បធម៌ប្រពៃណីចិនដ៏ស៊ីជម្រៅ បង្ហាញពីមូលដ្ឋានគ្រឹះវប្បធម៌នៃទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកនូវប្រាជ្ញាខាងនយោបាយដ៏ឧត្តុង្គឧត្តម ទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងទស្សនវិស័យប្រវត្តិសាស្ត្រ និង ទស្សនវិស័យពិភពលោកដ៏ទូលំទូលាយរបស់លោក Xi Jinping ប្រធានរដ្ឋចិន៕