នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហួត ហាក់ រួមជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលសហព័ន្ធ ចម្លាក់ប្រាក់ ស្ពាន់កម្ពុជា ដែលប្រជាសហគមន៍កំពុងផលិតផលសូន្យធ្វើដោយដៃនូវចម្លាក់ប្រាក់ស្ពាន់ និងទង់ដែង ដែលច្នៃពីទង់ដែងជ្រលក់ទឹកប្រាក់ ឬចម្លាក់ប្រាក់ស្ពាន់ មិនងាយនិងសាបសូន្យ ឬបាត់បង់នោះទេ គឺមានតែការកើនឡើង និងការបញ្ជាទិញ ផ្គត់ផ្គង់នៅក្នុងស្រុកផង និងធ្វើការនាំចេញទៅក្រៅប្រទេសផង កាន់តែពិសេសជាងនេះទៅទៀត ចម្លាក់ប្រាក់ស្ពាន់ មិនមានប្រទេសណាយកក្បាច់ខ្មែរបុរាណទៅចម្លងម៉ូតបានដូចនោះទេ ព្រោះចម្លាក់ប្រាក់ស្ពាន់ ជាការសូន្យធ្វើដោយដៃ និងមានរចនាបទត្រឹមត្រូវ។