ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ មានប្រសាសន៍ថា ៣៧ម៉ោងកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការចរចាជាមួយរដ្ឋាភិបាលអាមេរិកចំពោះការដំឡើងពន្ធលើបណ្ដាប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។ សម្ដេចធិបតីបានបញ្ជាក់ថា ការដាក់ពន្ធរបស់អាមេរិកនេះ គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង ខណៈកម្ពុជាបានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្ដេចធិបតី ថ្លែងថា ក្រុមប្រឆាំងជ្រុលនិយនៅក្រៅប្រទេសគ្មានបានធ្វើអ្វីខ្លះ ក្រៅពីបំភិតបំភ័យ និងបន្លាចពលរដ្ឋការបាត់បង់ការងារជាង២លាននាក់ ចំពោះការដំឡើងពន្ធរបស់អាមេរិក ។
ជាមួយគ្នានេះ សម្តេចធិបតី បានផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា ប្រឆាំងយ៉ាងម៉េចក៏ដោយ គឺវប្បធម៌ប្រឆាំង នៅពេលប្រទេសមានហានិភ័យ ប្រជាជនមានការលំបាក គួរទុកចោលភាពប្រឆាំងនេះ ដើម្បីរួមគ្នាក្នុងទិសដៅតែមួយដើម្បីជាតិ និងប្រជាជន ខណៈដែលប្រទេសផ្សេងៗ ដែលអាមេរិកដំឡើងពន្ធ គឺទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច គេស្រុះស្រួលគ្នា ដោយអំពាវនាវកុំឱ្យដំឡើងពន្ធ។
សម្តេចធិបតី លើកជាសំណួរថា ចុះហេតុអី តែកម្ពុជា បែរជាអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស វាយប្រហារតែគ្នាឯង ជេរតែរាជរដ្ឋាភិបាលកម្ពុជា បំភិតបំភ័យប្រជាជនខ្លួនឯង។ សម្តេចស្នើឲ្យក្រឡេកមើលទៅប្រទេសជិតខាង គេមានប្រធានបទគេវាយប្រហារ តែពេលប៉ះពាល់ដល់ផលប្រយោជន៍ទៅដល់វិស័យ ទៅដល់ផលប្រយោជន៍ជាតិគែ គឺគេរួមគ្នាធ្វើការ ដើម្បីចរចារ និងសុំការយោគយល់។
ជាមួយគ្នានេះ សម្តេចធិបតីប្រកាសឱ្យក្រុមជ្រុលនិយមកុំខឹងគោ វៃរទេះ ហើយផ្នត់គំនិតធ្វើនយោបាយបែបនេះ គួរបោះចោលទៅ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕