ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ប្រកាសកាត់ដីជាង៧០ហិកតានៅបឹងតាមោកត្រៀមធ្វើសួនកម្សាន្ដសាធារណៈជូនពលរដ្ឋ
ថ្ងៃទី ៖ 07-04-2025, ដោយ​​ Dara007 , 106 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានប្រកាសកាត់ដីជាង៧០ហិកតានៅផ្លូវកប់ស្រូវ ដើម្បីធ្វើសួនកម្សាន្ដសាធារណៈដែលចំណាយថវិកាជាង៧០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ផាកសុខភាព និងសុខុមាលជូនពលរដ្ឋ។

ការប្រកាសកាត់ដីជាង៧០ហិកតារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តរៀបចំកន្លែងសាងសង់សួនសាធារណៈដើម្បីផលប្រយោជន៍សាធារណៈ ។ ជាក់ស្តែងនៅខេត្តបាត់ដំបងអភិបាលខេត្តបានរៀបចំសួនសាធារណៈនៅតាមដងស្ទឹងសង្កែ បន្តមកទៀតឃើញនៅខេត្តកំពង់ធំ នៅសាងសង់តាមបណ្តោយដងស្ទឹងសែនផងដែរ ដែលនេះគឺជាការល្អប្រសើរសម្រាប់បម្រើអារម្មណ៍របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរបស់ខ្លួនក្នុងលក្ខណៈដើរកម្សាន្ត ហាត់ប្រាណ ដើម្បីឲ្យពលរដ្ឋមានសុខភាពល្អ។

បន្ថែមពីលើនេះទៀត សម្តេចធិបតីក៏បានគាំទ្រឲ្យអាជ្ញាធរខេត្តផ្សេងទៀត ត្រូវបន្តសាងសង់ជាបន្តទៀត ។ សម្រាប់នៅរាជធានីភ្នំពេញវិញ សម្តេចនាយករដ្ឋមន្រ្តីក៏បានឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំសួនសាធារណៈមួយនៅតំបន់ទំនប់កប់ស្រូវ ឬបឹងតាមោកប្រមាណជាជាង៧០ហិកតា ។ សំឡេង “ឥឡូវនៅរាជធានីភ្នំពេញ ខ្ញុំបានឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមប្រហែលជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកក្រុងភ្នំពេញដើម្បីធ្វើតែម្តង ។ ដោយមានកន្លែងពិកនិច ជួនកាលក្រុងរៀបចំកន្លែងខនសើត ”។

សម្តេចធិបតីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំដាំដើមឈើជាបណ្តើរៗហើយ ដើម្បីត្រៀមលក្ខណៈសាងសង់នាពេលខាងមុខ ។ សម្តេចធិបតីក៏បានរំលឹកដែរ បន្ទាប់ពីសម្តេចបានរៀបចំគម្រោងសាងសង់សួននៅតំបន់ផ្លូវកប់ស្រូវនេះ ក៏មានអ្នកផ្តល់យោបល់មកសម្តេចថា គួរតែយកទីតាំងនេះដើម្បីវិនិយោគលើគម្រោងអ្វីមួយល្អប្រសើរជាង ព្រោះដីនៅតំបន់នេះមានតម្លៃថ្លៃដោយជាង៧០ហិកតា គិតជាទឹកប្រាក់គឺរហូតដល់ជាង៧០លានដុល្លារឯណោះ ។ ប៉ុន្តែសម្តេចមិនយល់ស្របតាមអ្នកផ្ដល់យោបល់នោះទេ ។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីក៏គូសបញ្ជាក់ថា នាថ្ងៃអនាគតនៅកណ្តាលក្រុងធំៗនៅទូទាំងប្រទេសក៏ត្រូវរៀបចំឲ្យមានសួនសាធារណៈសម្រាប់ពលរដ្ឋ។

សូមបញ្ជាក់ថា ផ្លូវទំនប់កប់ស្រូវ ឬហៅថាបឹងតាមោកនេះ ដែលមានផ្ទៃដីជាង៣.២០០ ហិកតា ក៏ជាអាងស្តុកទឹកដ៏ធំបំផុតនៅភាគខាងលិចឆៀងខាងជើង នៃរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នបឹងមួយចំនួនត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com