ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រលានយន្តហោះដែលធំជាងគេនៅកម្ពុជា ត្រៀមស្វាគមន៍យន្តហោះឆ្លងទ្វីប និងអាចទទួលភ្ញៀវបាន១៥លាននាក់
ថ្ងៃទី ៖ 21-03-2025, ដោយ​​ admin , 108 Views
                     
កណ្តាល : ស្ថិតនៅចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ «អាកាសយានដ្ឋាន ដែលធំជាងគេនៅកម្ពុជា ដែលប្រសិទ្ធនាមឱ្យឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» នឹងបញ្ចប់ការសាងសង់យ៉ាងយូរត្រឹមចុងខែមីនានេះ ហើយនឹងបើកឱ្យដំណើរការ ក្នុងដំណាក់កាលទី១ នៅក្រោយចូលឆ្នាំខ្មែរ ពោលនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ន អាកាសយានដ្ឋានដ៏ធំមួយនេះ បានសាងសង់ប្រមាណជាង៩០ភាគរយ និងចាយលុយអស់ជាង ១៣០០ លានដុល្លារអាមេរិក។ បន្ថែមពីនោះ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក៍ត្រៀមបិទទ្វាឆាប់ៗផងដែរ ។

លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បច្ចុប្បន្ននេះ រាល់ដំណើរការសាងសង់ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ គឺដំណើរការទៅតាមផែនការ ហើយពុំមានបញ្ហាអ្វីធំដុំនោះទេ គឺនៅសល់តែបញ្ហាតិចតួចតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំបន្ដ ក្នុងការបញ្ចប់ការងារសាងសង់ នៅឆ្នាំ២០២៥។

តាមការបញ្ជាក់ពីឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា នៅពេលបើកដំណើរការដំណាក់កាលទី១ អាកាសយានដ្ឋានអន្ដរជាតិតេជោ អាចទទួលភ្ញៀវបាន១៥លាននាក់ ខណៈដំណាក់កាលទី២អាចបាន៣០លាននាក់ និងដំណាក់កាលទី៣អាចបានដល់៥០លាននាក់។

គួរបញ្ជាក់ថា បើគ្មានការប្រែប្រួលទេដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ នឹងបើកដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ។ បន្ទាប់ពីនោះនឹងមានការសាងសង់ដំណាក់កាលទី២ និងទី៣បន្ថែមទៀត ។ លោកថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» ជាអាកាសយានដ្ឋានដែលធំជាងគេលំដាប់អាស៊ី ហើយក៍លំដាប់ពិភពលោកដែរ តែអ្វីដែលអស្ចារ្យនោះ គឺរចនាបថ និងអត្តសញ្ញាណជារបស់ខ្មែរ ទាំងការដាំដើមត្នោត និងផ្ការំដួល។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានលើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com