ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងព័ត៌មាន បង្ហាញការដឹងគុណ និងការផ្សាភ្ជាប់រវាងមន្ត្រីជំនាន់មុន និងមន្ត្រីបន្តវេន
ថ្ងៃទី ៖ 17-03-2025, ដោយ​​ Dara007 , 89 Views
                     
ភ្នំពេញៈ ក្រសួងព័ត៌មាន បង្ហាញការដឹងគុណ និងការផ្សាភ្ជាប់រវាងមន្ត្រីជំនាន់មុន និងមន្ត្រីបន្តវេន ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលមានគុណបំណាច់ចំពោះក្រសួង និងប្រទេសជាតិ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងអំណោយមួយចំនួនជូនលោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយស សមាគមនារីក្រសួងព័ត៌មាន ដែលមានវ័យចំណាស់ ដល់គេហដ្ឋាន នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០៥លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានលើកឡើងថា ការចុះសួរសុខទុក្ខមន្ត្រីចាស់ៗពីសំណាក់មន្ត្រីបន្តវេន គឺការយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ ការផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលមានគុណបំណាច់ចំពោះក្រសួង និងប្រទេសជាតិ។

តាមរយៈនេះលោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងថា នេះជាការយកចិត្តទុកដាក់របស់លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការគាំពារ លើកទឹកចិត្ត និងរម្លឹកគុណដល់មន្ត្រីជំនាន់មុន ដែលបានខិតខំលះបង់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកិច្ចការងារកសាងប្រទេជាតិ ជាពិសេសគឺបានចូលរួមយ៉ាងសកម្មក្នុងការងារសតិអារម្មណ៍ ការងារសាធារណមតិ ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមមកម្ល៉េះ។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានបន្តថា តួនាទីរបស់មន្ត្រីជំនាន់មុន គឺបានដើរតួនាទីយ៉ាងសំខាន់ ហើយបានផ្តល់នូវបទពិសោធន៍ជាច្រើនដល់មន្ត្រីជំនាន់ក្រោយបានស្គាល់ បានដឹងចំពោះកិច្ចការងាររបស់ក្រសួង ស្ថាប័នជំនាញជាដើម។ ដូច្នេះ ចំពោះការអនុញ្ញាតឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ចុះមកសួរសុខទុក្ខមន្ត្រីមានវ័យចំណាស់នាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការដឹងគុណ និងការផ្សាភ្ជាប់រវាងមន្ត្រីជំនាន់ និងមន្ត្រីបន្តវេន នេះជាការធ្វើសុខុដុមនីយកម្មនៅក្នុងក្រសួង ផ្សាភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់ គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជុំវិញមហាគ្រួសារមន្រ្តីរាជការនៃក្រសួងព័ត៌មាន ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ច័ន្ទ ធី និងក្រុមគ្រួសារមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ព្រមទាំងក្រុមការងារ ដែលចុះមកសួរសុខទុក្ខដល់លំនៅដ្ឋាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com