ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ករណីហិង្សាលេីប្រពន្ធទៅតុលាការ
ថ្ងៃទី ៖ 17-03-2025, ដោយ​​ Dara007 , 100 Views
                     
  បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ករណីហិង្សាលេីប្រពន្ធទៅតុលាការ ដោយសារភ្លើងប្រចណ្ឌបណ្តាលឱ្យប្រពន្ធរងបួសដោយផ្លែកាំបិតចំនួន៣កន្លែង។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ រ៉ន សុកានរក្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ សាន សារ៉ុម ភេទប្រុស អាយុ២២ឆ្នាំ(ជាប្តី) ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ខាងលេី ។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ រួមនឹងវត្ថុតាងកូនកាំបិត០១ដេីម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។    

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានប្រេីហិង្សាលេីប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌប្រពន្ធ ឈានដល់ឈ្លោះប្រកែកគ្នា ហេីយប្រពន្ធបានយកកូនកាំបិត ប្រតាយប្រតបគ្នា ទេីបបណ្តាលឱ្យប្រពន្ធរងបួសដោយផ្លែកាំបិតចំនួន៣កន្លែង។

ជនសង្ស័យបានសារភាពទៀតថា ខ្លួនបានប្រេីប្រាស់គ្រឿងញៀនផងដែរ។    

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។     

  លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។  

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com