ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ
ថ្ងៃទី ៖ 07-03-2025, ដោយ​​ Dara007 , 74 Views
                     
ពោធិ៍សាត់ៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញឱ្យបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ ដើម្បីសហគមន៍មានការរីកចំរើន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងពីធីចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងចំនួន ១៨២គ្រួសារ លើផ្ទៃដី ៥២ហិកតា និងអញ្ជេញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីឱ្យបងប្អូនទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថាក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com