លោក ហួត ហាក់ ជួបពិភាក្សាការងារជាមួយប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
ថ្ងៃទី ៖ 06-03-2025, ដោយ Dara007 , 67 Views
ប៊ែរឡាំងៈ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការអភិវឌ្ឍន៍តំបន់ឆ្នេរនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានជួយជ្រោមជ្រែងឱ្យឆ្នេរសមុទ្រកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ដែលជាឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោកកាលពីឆ្នាំ២០១២៕
|