ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្ត្រីជាន់ខ្ពស់កសិកម្មជំរុញនិងទឹកចិត្តដល់កសិករឱ្យបង្កើនការចិញ្ចឹមសត្វ ដាំដុះនិងមានគុណភាព ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ
ថ្ងៃទី ៖ 01-03-2025, ដោយ​​ Dara007 , 82 Views
                     
កំពង់ស្ពឺៈ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រី ហោ ម៉ាលីន បានជំរុញនិងទឹកចិត្តដល់កសិករទាំងអស់ ឱ្យបង្កើនការចិញ្ចឹមសត្វ ដាំដុះឱ្យបានផុលផុសដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ ព្រោះវាជាមុខរបរដ៏ល្អមួយក្នុងការបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារ ហើយក្នុងនោះមន្ត្រីនៃមន្ទីរជំនាញ ពិសេសមន្ត្រីកសិកម្មឃុំត្រូវដើរតួរនាទីក្នុងការសម្របសម្រួលការងារបច្ចេកទេសនិងគាំពារដល់សុខភាពសត្វចិញ្ចឹម។ការលើកឡើងដូចនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីរនិងប្រធាន អនុប្រធានការិយាល័យ ចំនួន១៦រូបចំណុះមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានលើកឡើងថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ ហើយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរធូរធារ រីកចម្រើន ក្នុងនោះកំណើនពលរដ្ឋក៏មានកើនឡើងខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ តម្រូវការនៃការហូបចុកក៏ច្រើនជាងមុន ដែលទាមទារឱ្យអ្នកផលិតត្រូវខិតខំបង្កើនការផលិតឱ្យបានខ្ពស់ដើម្បីបំពេញដល់តម្រូវការនេះ។លោកស្រីថា ការខិតខំផលិតតាមរយៈការបង្កើនការផលិតដើម្បីបំពេញដល់តម្រូវការទីផ្សារនាពេលបច្ចប្បន្ន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងចូលរួមជាកម្លាំងចលករក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។

ទន្ទឹមនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានទាំងអស់ ត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាអាជីពនេះឱ្យមានការរីកចម្រើននាពេលអនាគត។

លោកស្រីក៏បានណែនាំបន្ថែមជុំវិញការចិញ្ចឹមនិងដាំដុះ ក្នុងនោះលោកស្រីក្រើនរំឭកឱ្យយកចិត្តទុកដាក់ពីសុវត្ថិភាពនៃការថែទាំ លើកកម្ពស់សុខភាពសត្វ គុណភាពបន្លែ និងអនាម័យជំរុញដល់ការបង្កើតជាឡជីវឧស្ម័ន ដើម្បីទុកដាក់លាមកសត្វឱ្យមានសុវត្ថិភាព បញ្ជៀសនូវផលប៉ះពាល់បរិស្ថាននិងអ្នករស់នៅជុំវិញ។

ម្យ៉ាងវិញទៀត ជាប្រយោជន៍ដល់ការទាញយកអគ្គិសនីពីឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន កាត់បន្ថយការចំណាយ ពិសេសជាងនេះក៏ជាការផ្តល់នូវជីធម្មជាតិសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលអំណោយផលដល់វិស័យកសិកម្មគ្រប់ប្រភេទមាន ដំណាំកសិឧស្សាហកម្មលើផ្ទៃដីជាង១០ម៉ឺនហិកតា ដំណាំកៅស៊ូគ្រួសារលើផ្ទៃដីជិត៣០០ហិកតា ដំណាំស្វាយកែវរមៀតដាំដុះលើផ្ទៃដីជាង៦ម៉ឺនហិកតា ។

ក្នុងនោះដែរការងារចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារមានគោ ក្របី សេះ ចៀម ពពែ ជ្រូក មាន់ទា និងសត្វស្លាបផ្សេងៗក្នុងឆ្នាំ២០២៥មានរហូតដល់ទៅជាង៦លានក្បាលដែលតួរលេខនេះបានបង្ហាញថាមានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ហើយក៏បាននិងកំពុងបញ្ជាក់ពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះផងដែរ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com