ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក សៀក​ ឡេង​ ពិនិត្យចម្ការផ្លែមៀនតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តឧត្តរមានជ័យ
ថ្ងៃទី ៖ 26-02-2025, ដោយ​​ Dara007 , 101 Views
                     
ឧត្តរមានជ័យៈ លោក សៀក​ ឡេង​ ពិនិត្យចម្ការផ្លែមៀនតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តឧត្តរមានជ័យ ដើម្បីពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ ។

ក្នុងការដឹកនាំមន្ទីរកសិកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកស្រី វណ្ណ គន្ធា បានបញ្ជាក់ថា អ្នកស្រីជាអ្នកថែដីឱ្យម្ចាស់ដីដើម តែដោយមានការអនុញ្ញាតពីម្ចាស់ដី អ្នកស្រីបានសម្រេចចិត្តដាំផ្លែមៀនតាង៉ែនទំហំ ២ហិកតា លើដីដែលគាត់ជួយមើលថែនោះ។

តាមការពិនិត្យរបស់មន្ត្រីជំនាញ និងក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀន​តាង៉ែន ចម្ការរបស់អ្នកស្រីមិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹកនិងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិងស្ងួត។ ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុងស្រុកក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។​

លោកអនុរដ្ឋលេខាធិការ សៀក ឡេង បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ និងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុងតំបន់ក្បែរខាង​ ទាក់ទងនិងសហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែងរកការជួយគាំទ្រ ឬអន្តរាគមន៍នាមួយ។

ទន្ទឹមនឹងនេះ លោកក៏បានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ ក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួបពិភាក្សាគ្នាលើការចងក្រងជាបណ្ដុំសហគមន៍ អំពីតម្រូវការនិងលក្ខខណ្ឌបច្ចេកទេសនៃការដាំដុះ និងលទ្ធភាពក្នុងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយគ្នា។ អ្នកស្រី វណ្ណ គន្ធា ថ្លែងថា អ្នកស្រីនឹងចូលរួមក្នុងកិច្ចប្រជុំនេះឲ្យខាងតែបាន។

ជាចុងបញ្ចប់ កសិករដាំដំណាំមៀនតាង៉ែនរូបនេះ បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការចំពោះការយកចិត្តទុកដាក់ អញ្ជើញមកពិនិត្យផ្ទាល់នៅចម្ការ និងផ្ដល់អនុសាសន៍ណែនាំអំពីបច្ចេកទេស ទីផ្សារ ដែលធ្វើឲ្យអ្នកស្រីមានកម្លាំងចិត្តបន្តការដាំដុះមៀនតាង៉ែន ស្របតាមស្តង់ដារបច្ចេកទេស និងការគាំទ្រ ទាំងពីក្រុមហ៊ុន អ្នកប្រមូលទិញ និងមន្ដ្រីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com