ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន​ ត្រៀមចុះ MoU កិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេសនាពេលឆាប់ៗនេះ
ថ្ងៃទី ៖ 26-02-2025, ដោយ​​ Dara007 , 75 Views
                     
ភ្នំពេញៈ ក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន​ ត្រៀមចុះ MoU កិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) នាពេលឆាប់ៗខាងមុខនេះ ដើម្បីការពារ និងអភិរក្ស​ប្រភេទសត្វ​ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម​(Zoom) នៅទីស្តីការក្រសួងកសិកម្ម ដោនៅក្នុងជំនួបនេះ​ លោករដ្ឋមន្ត្រី​ បានលេីកឡេីងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ​ក្នុងវិស័យកសិកម្ម​ ព្រមទាំងបន្តពង្រឹ​ងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ​ កម្ពុជា-ហ្វីលីពីន​ បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។

បេីតាម​ លោករដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន​ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលេីការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្ស​ប្រភេទសត្វ​ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com