ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ នឹងមានលក្ខណៈទ្រង់ទ្រាយធំ
ថ្ងៃទី ៖ 25-02-2025, ដោយ​​ Dara007 , 103 Views
                     
សៀមរាបៈ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ នឹងកាន់តែមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរៀបចំបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាលក្ខណៈទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅខែមេសាខាងមុខនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ប្រជាពលរដ្ឋនាំគ្នាមកលេងឱ្យច្រើនផុសផុលជួយ ដើម្បីគាំទ្រព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលគ្រោងធ្វើឡើងនាពាក់កណ្តាលខែមេសានោះ សម្រាប់ធ្វើយ៉ាងណាឲ្យមានភាពអធិកអធម ដើម្បីទាក់ម៉ូយទេសចរ មកលេងខេត្តសៀមរាបកាន់តែច្រើនឡើងបន្ថែមទៀត ដែលជាទីកន្លែងកំណត់រៀបចំព្រឹត្តិការណ៍សង្ក្រាន្តអង្គរជាទ្រង់ទ្រាយធំតំណាងឲ្យកម្ពុជាទាំងមូល។

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឲ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com