បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប ស្ថិតក្នុងបន្ទាត់ក្រហមដដែល
ថ្ងៃទី ៖ 25-01-2025, ដោយ Dara007 , 94 Views
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ស្ថានភាពគុណភាពខ្យល់ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង ។ ពណ៌បៃតង គុណភាពខ្យល់ល្អ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ។ ពណ៌លឿង គុណភាពខ្យល់មធ្យម ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ពណ៌ទឹក្រូចៈ គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5)បង្គួរ ខេត្តពោធិសាត់។ ដោយឡែកសម្រាប់ពណ៌ក្រហម គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5) ខ្ពស់ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តសៀមរាប ៕
|