ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី និងលោកជំទាវ ចូលរួមថវិកាឧបត្ថម្ភ៤០លានរៀល ដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន នៃCMACពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន
ថ្ងៃទី ៖ 17-01-2025, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ លោក មែ ស៊ីថន នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។

ក្នុងពេលជួបជាមួយក្រុមគ្រួសារនៃសព លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើផ្ទាល់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារនៅក្នុងឧបទ្ទវហេតុនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com