ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
CPP ទម្លាយឯកសារ លោក លី រតនរស្មី
ថ្ងៃទី ៖ 17-01-2025, ដោយ​​ admin , 240 Views
                     
ភ្នំពេញ : រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី លោក គួច វែងស្រ៊ុន បានទម្លាយឯកសាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចបញ្ចប់ភារកិច្ចមន្រ្តីគណបក្ស លោក លី រតនរស្មី ពីទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ឯកសារដដែលបានបញ្ជាក់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅថា ការដែលបញ្ចប់ភារកិច្ច លោក លី រតនរស្មី ពីទីប្រឹក្សា ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសឆ្លង ដែលផ្ទុយនឹងកម្មវិធីនយោបាយ និងលក្ខកន្តិកៈរបស់គណបក្ស ។

យោងតាមសំណេរ រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី លោក គួច វែងស្រ៊ុន បានសរសេរនៅលើបណ្ដាញសង្គមថា បុគ្គលម្នាក់នេះ​ ធ្លាប់នៅក្បែរជនក្បត់ជាតិបីជំនាន់មិនកែសណ្តាន​ បេីទោះបីជាធ្លាប់ទទួលបានការសណ្តោសប្រណីពីសម្តេចតេជោ​ តែបានត្រឹមមួយខែតិចតួច​ ក៏ត្រូវបញ្ចប់តួនាទីវិញ​។ ចាស់ថា​ “កែអ្វីអាចកែបាន​ តែកែសណ្តាន​ និងចរិតពាល​ គឺគ្មានថ្ងៃកែបាននោះទេ​ ពិសេសសណ្តានដែលបណ្តុះដោយជនក្បត់ជាតិបីជំនាន់” ។

គណបក្សប្រជាជនកម្ពុជា​ មិនងាយនឹងបញ្ចប់​ និងដកតួនាទីនោះទេ​ លុះត្រាតែអស់កែ​ ឬកែលែងបាន​ ពិសេសនាំឱ្យប៉ះពាល់ប្រយោជន៍ជាតិ​ និងប្រជាជនធ្ងន់ធ្ងរ​ ដូចនេះការបញ្ចប់តួនាទីរបស់បុគ្គលនេះ​ គឺសរបញ្ជាក់ច្បាស់ពីចរិត​ និងសណ្តាន​ ព្រមទាំងសកម្មភាពមិនល្អ​ ដែលមិនអាចទទួលបានដាច់ខាត។ តែងតាំងចុងខែមករា​ បញ្ចប់ពាក់កណ្តាលខែមីនា​ ២០២៤​ គឺពិតជាលឿនណាស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com