ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគោយន្ត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២
ថ្ងៃទី ៖ 15-01-2025, ដោយ​​ Dara007 , 52 Views
                     
សៀមរាបៈ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២ តាមរយៈ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សម្រាប់បម្រើការងារនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់នានា ក្នុងផ្នែកកសិកម្ម ទាំងសម្រាប់អង្គភាព ព្រមទាំងប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញផលិតកម្ម និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានកាន់តែប្រសើរផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com