ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត
ថ្ងៃទី ៖ 14-01-2025, ដោយ​​ Dara007 , 44 Views
                     
ត្បូងឃ្មុំៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោតសរសើរអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ។

ការថ្លែងលើកសរសើរដោយចំពោះដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួនទទួលនូវបានភាពស្អាត គ្មានសំរាមប្លាស្ទិកហោះហើរនៅតាមផ្លូវ និងតាមទីសាធារណៈមួយចំនួនធំស្ទើរទូទាំងប្រទេសកម្ពុជា នេះក៏ដោយសារចលនាស្អាត ដែលកើតចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនមានការបង្ខំ ឬដាក់ពិន័យឡើយ។ ការលើកទឹកចិត្តដល់មន្រ្តីថ្នាក់ក្រោមជាតិ គឺខណៈដែលលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តត្បូងឃ្មុំ។

ជាមួយឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋនេះ បានសរបញ្ជាក់ទៅដល់ការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយពីសំណាក់អាជ្ញាធរដែនដី ដែលជាអាណាព្យាបាលផ្ទាល់របស់ពលរដ្ឋ នឹងបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងតម្លាភាពការងារ ឆ្លើយតបនឹងគោលនយោបាយជាតិដែលផ្តោតលើការងារអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១០លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាបាននូវសុខភាពបរិស្ថាន ដែលរួមបញ្ជូលសភាវមានជីវិត មនុស្ស សត្វ ធម្មជាតិប្រកបដោយភាពសុខដុមរមនីយកម្ម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com