«សែន ចាន់រិទ្ធីគុន» បានបង្ហោះសារតាមបណ្ដាញសង្គម អរគុណ អ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោក វ៉ា សុធា ម្ចាស់ក្រុមហ៊ុន ទូរទស្សន៍ថោន ។ «ឆ្នាំនេះពិតជាពិសេស ហើយខ្ញុំមានមោទនភាពមិនគួរឱ្យជឿដែលបានបញ្ចប់វាជាមួយនឹងខ្សែក្រវាត់នេះ!» ។
បើតាម សែន ចាន់រិទ្ធីគុន «ជាដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក វ៉ា សុធា ម្ចាស់ផលិតកម្មថោន FM 102.25 សម្រាប់ការគាំទ្រឥតឈប់ឈរក្នុងការលើកស្ទួយគុនខ្មែរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា លាង ឃុន មកពីក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ឆ្នើមសម្រាប់សិល្បៈគុនខ្មែរ និងមរតកវប្បធម៌កីឡា និងសិល្បៈខ្មែរយើង» ៕